ពិធីចុះហត្ថលេខា
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រដ្ឋបាលស្មុំកូនអន្តរប្រទេស និងក្រុមការងារអនុវត្ត និងគ្រប់គ្រងគម្រោង(អនាគតភ្លឺស្វាងរបស់យើង) រួមមាន CIFA CIAI AIBI និង ARIETE ដើម្បីបណ្តុះបណ្តាលមន្រ្តី បុគ្គលិកពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស។